Jump to content

តង់ហ្សានី

ពីវិគីភីឌា

ប្រទេសតង់ហ្សានី មានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋសហរដ្ឋតង់ហ្សានី" គឺប្រទេសមួយដែលនៅ ទ្វីបអាហ្រ្វិកខាងកើត ក្នុងតំបន់បឹងយក្សធំនៅអាហ្វ្រិក ។ ប្រទេសនេះមានព្រំប្រទល់ជាប់ ប្រទេសអ៊ូហ្គង់ដា នៅភាគខាងជើង ប្រទេសកេនយ៉ា នៅភាគឦសាន កោះកូម៉ូរ៉ូ និងមហាសមុទ្រឥណ្ឌានៅភាគខាងកើត ប្រទេសម៉ូហ្សំប៊ិក និង ម៉ាឡាវីទៅភាគខាងត្បូង ប្រទេសហ្សំប៊ី នៅភាគនិរតី; និង ប្រទេសរ៉្វាន់ដា , ប៊ូរុនឌី និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅភាគខាងលិច។ ភ្នំគីលីម៉ាន់ចារ៉ូ ជាភ្នំខ្ពស់បំផុតនៅទ្វីបអាហ្រ្វិក ស្ថិតនៅភាគឦសានប្រទេសតង់ហ្សានី។ យោងតាមជំរឿនជាតិឆ្នាំ ២០២២ តង់ហ្សានីមានប្រជាជនប្រហែល ៦២លាននាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតដែលមានទីតាំងនៅភាគខាងត្បូងនៃអេក្វាទ័រ ។ ដោយលាតសន្ធឹងលើផ្ទៃដី ៩៤៧ ៣០៣ គីឡូម៉ែត្រការ៉េ ប្រទេសនេះជាប់ឈ្មោះជាប្រទេសធំបំផុតទី៣០ នៃពិភពលោក ។ ដូដូម៉ា គឺជារដ្ឋធានីនៃប្រទេស ។

សាធារណរដ្ឋសហភាពតង់ហ្សានី

Jamhuri ya Muungano wa Tanzania (ស្វាហ៊ីលី)

ទង់ជាតិ
និមិត្តសញ្ញា
បាវវចនាៈ "Uhuru ha Umoja"

"សេរីភាព និងឯកភាព"

ភ្លេងជាតិៈ "Mungu ibariki afrika" "ព្រះប្រទានពរដល់អាហ្វ្រិក"
ផែនទីតង់ហ្សានី
រដ្ឋធានី ដូដូហា
ទីក្រុងធំបំផុត ដា អេស សាឡាអាម
ភាសាផ្លូវការ ស្វាហ៊ីលី,អង់គ្លេស
ភាសាផ្សេងទៀត ជាង១០០ ភាសា
ជំនឿសាសនា ៦៣.១% គ្រិស្តសាសនា

៣៤.១% អ៊ីស្លាម ១.៥% គ្មានសាសនា ១.២% ជំនឿប្រពៃណី ០.១% ផ្សេងៗ

រដ្ឋាភិបាល សាធារណរដ្ឋប្រធានាធិបតីនៃ

គណបក្សឯកតោភាគី